(ភ្នំពេញ)៖ នាយឧត្តមសេនីយ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនសន្តិសុខ កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីនគរបាល នៅក្នុងនាយកដ្ឋានកណ្ដាល សន្តិសុខប្រមាណជាង ១០០នាក់ នៅក្នុងអគ្គស្នងការនគរបាលជាតិ ។
ក្នុងពិធីសំណេះសំណាលនេះ នាយឧត្តមសេនីយ ឆៃ ស៊ីណារិទ្ធ បានកោតសរសើរ នូវវីរភាពរបស់កងកម្លាំងនគរបាល ផែនសន្តិសុខទាំងអស់ដែល បានលះបង់កំលាំងកាយចិត្ត មិនគិតថាថ្ងៃឈប់សំរាក ថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ អាទិត្យអ្វីឡើយ ការពារសុវត្ថិភាព រក្សាសុខសន្តិភាពជូនប្រជាពលរដ្ផ និងសង្គមជាតិបានយ៉ាងកក់ក្ដៅបំផុត ។
ជាមួយគ្នានេះផងដែរនាយឧត្តមសេនីយ៏ ឆៃ ស៊ីណារិទ្ធ បានជំរុញអោយកងកម្លាំងនគរបាល ផែនសន្តិសុខបន្តយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន អោយកាន់តែមានប្រសិទ្ធិភាពទ្វេរថែមទៀត ។ ដើម្បីជាការលើកទឹកចិត្តដល់ កងកម្លាំងនគរបាលផែនសន្តិសុខ នាយឧត្តមសេនីយឆៃ ស៊ីណារិទ្ធ ក៏បានប្រគល់ជូនដល់ មន្ត្រីនគរបាលក្នុងនាយកដ្ឋានកណ្ដាល សន្តិសុខនូវអង្ករក្រអូបក្នុងម្នាក់ៗ១បាវ ដែលអង្ករទាំងនេះ បានមកពីការប្រមូលទិញ ពីប្រជាកសិករតាមការអំពាវនាវ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីជួយដល់កសិករខ្មែរ នាពេលថ្មីៗនេះ៕