(ភ្នំពេញ)៖ ដើម្បីឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនមានមធ្យោបាយ ក្នុងការចូលរួមធ្វើបុណ្យទាន ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានផ្ដល់ជាកាដូរមួយចំនួន ដល់មន្ត្រីរបស់ខ្លួន២០០នាក់ ដែលកាដូនេះមាន អង្ករ សាំង និងថវិកា មួយចំនួនផងដែរ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌទួលគោក។ ​ការដូរនេះ មន្ត្រីម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាំង១០លីត្រ និងថវិកា១០ដុល្លា។

លោក ឯក ឃុនដឿន បន្តថា កាដូទាំងនេះពិតជាមានសារៈសំខាន់ណាសើ ពោលគឺអង្ករ បងប្អូន​​អាចយកទៅដាំបាយ លុយអាចទិញម្ហូបអាហារ និងសាំងអាចធ្វើជាមធ្យោបាយ​ទៅវត្ត ដើម្បី បញ្ជូនកុសលផលបុណ្យ ទៅបុព្វកាលរីជន ដែលបានស្លាប់ទៅកាន់បរលោក តាមប្រពៃណីព្រះពុទ្ធសាសនា។ លោកអភិបាលខណ្ឌ បាន​ថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវា​ជូនប្រជាពលរដ្ឋកន្លងមក ហើយលោកក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន លើបញ្ហា ភ្លើងធូប ទៀន​ ដើម្បីបង្ការកុំឲ្យមានអគ្គីភ័យកើតឡើង ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ។

ជាមួយគ្នានោះដែរ លោក ឯក ឃុនដឿន អភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន UK Condom ដែលបានឧបត្ថម្ភ អង្ករ៤តោន ដល់សាលាខណ្ឌទួលគោក៕