(ភ្នំពេញ)៖ ពិតជាឱកាសកម្របានជួបមែន! កំពូលតារា Celebrities និង DJ ល្បីៗលំដាប់អន្តរជាតិ ព្រមទាំងប្រតិភូ Gumball 3000 នឹងចូលរួមសម្ដែងបង្កភាពសប្បាយរីករាយនៅ Ultra Club ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ដូច្នេះសូមកុំភ្លេចចូលរួមសប្បាយទាំងអស់គ្នា។

យុវវ័យដែលស្នេហាវិស័យយានយន្ត និងវិស័យតន្ត្រី ប្រាកដជានឹងស្គាល់និងចង់ជួបជាមួយកំពូល DJ ល្បីៗទាំងនោះ ក្នុងនោះរួមមាន៖

* លោក Martin 2 Smoove ជា DJ សញ្ជាតិអង់គ្លេស
* លោក Andy Purnell ជា DJ សញ្ជាតិអង់គ្លេស
* លោក Bun B ជា Rapper សញ្ជាតិអាមេរិកាំង
* លោក CJ Beatz ជា DJ សញ្ជាតិអង់គ្លេស
* លោក IshowSpeed ជា Streamer សញ្ជាតិអាមេរិកាំង
* លោក Lachlan ជា YouTuber សញ្ជាតិអូស្ត្រាលី
* លោក Lazarbeam ជា YouTuber និង Gamer សញ្ជាតិអូស្ត្រាលី

សូមជម្រាបថា កម្ពុជាបាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ Gumball 3000 រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៥-១៧ ខែកញ្ញា ឆាប់ៗខាងមុខ ដោយអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែអភិជន អ្នកជំនួញល្បីៗ តារាភាពយន្តហូលីវូដ តារារ៉េប យូធ្យូបើរ តារាចម្រៀង តន្ត្រីករ មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី បណ្ដាប្រទេសនៅអឺរ៉ុប បណ្ដាប្រទេសនៅអាស៉ី សរុបទៅគឺមានជាង៤០សញ្ជាតិ ដែលមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីរន្ទឺ មានប្រជាប្រិយភាពនិងឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលពួកគាត់នឹងធ្វើដំណើរជាមួយនឹងរថយន្តទំនើបៗប្រណីតៗ៕