(កំពង់ស្ពឺ)៖ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម តំណាងលោករដ្ឋមន្ដ្រី លឹម គានហោ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំគណ:ប្រតិភូ ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ នាយនាវី នាយនាវីរង ពលនាវារី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋាន ការពារកោះ ឆ្នេរ កងទ័ពជើងទឹក ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោក ចាន់ យុត្ថា ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដោយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដោយមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ទាំងអស់។

ជាមួយគ្នានេះ ដែលលោកនាយកខុទ្ទកាល័យ ក៏បានចែកអំណោយ ផងដែរ រួមមាន ស័ង្កសី​ចំនួន ៧,៥៤១.៧០ម៉ែត្រការ៉េ ស្នើនឹងថវិកា១៩,៦០៨.៤២ដុល្លារ សម្រាប់ាប្រក់អគារស្នាក់នៅ របស់កងទ័ព និងថវិកាលើកទឹកចិត្ត ១,៥០០ដុល្លារ។

ជាការឆ្លើយតប លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ នៃទីបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក ​បានសម្ដែងនូវការថ្លែងអំណរគុណ និងធ្វើការប្ដេជ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដោយសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ហើយជាពិសេសការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕