(ឥណ្ឌូនេស៊ី)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា កំពុងដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី៩ នៅប្រទេសឥណ្ឌូនេស៊ី ពិភាក្សា ដោយផ្តោតសំខាន់លើបញ្ហាធំៗចំនួន៣ ។ បញ្ហាទាំង៣​រួមមាន៖ ទី១-តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្នុងការជំរុញវិស័យសង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន និងទី២- ជំរុញ និងលើកកម្ពស់ការ ទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និងទី៣ ជំរុញ និងលើកកម្ពស់ការគ្រប់គ្រងថែទាំមនុស្សចាស់ និងជនពិការ។ នេះបើតាមការឲ្យដឹងពី លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី៩ នៅប្រទេសឥណ្ឌូនេស៊ី មានការចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រួមនិងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហា និងផ្តល់បទពិសោធន៍ល្អ ក្នុងការជំរុញគោលការណ៍ និងផែនការសកម្មភាពរបស់អាស៊ាន ក្លាយទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាព៕