រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការប្រគល់មុខងារ ពាក់ព័ន្ធការគ្រប់គ្រងការអប់រំកុមារតូច ដល់រដ្ឋបាលក្រុង-ស្រុក
29-09-2016 15:25
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្ដីពីការប្រគល់មុខងារពាក់ព័ន្ធ ការគ្រប់គ្រងអប់រំកុមារតូចបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធសិក្សាដល់រដ្ឋបាលក្រុង-ស្រុក។
ការចេញអនុក្រឹត្រនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាអប់រំកុមារតូច សេវាអប់រំបឋមសិក្សា និងសេវាអប់រំក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្ខិតការសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាទាំងនេះ ឱ្យទៅកៀកជិតប្រជាពលរដ្ឋ៕