(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរទៅ តាមបណ្តាខេត្តថា ក្នុងករណីដែលមានក្រុមហ៊ុន រថយន្តដឹកទំនិញណាមួយ ក្នុងចំណោមក្រុមហ៊ុនទាំង១៤ ដំឡើងថ្លៃរថយន្តខុសធម្មតា។
ក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដំឡើងថ្លែងខុសធម្មតា អាចរាយការណ៍មក មន្ត្រីទំនាក់ទំនងអគ្គនាយកដ្ឋាន ដឹកជញ្ជូនរួមមាន លោក ឌុយ ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១៧ ៧២០ ៥៥៧ [email protected], លោក ប្រាក់ វណ្ណា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១២ ៥៣៥ ៣៥៩ [email protected] និង លោក ឡេង វណ្ណថា ប្រធានការិយាល័យអាជីវកម្ម នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ០១២ ៩២៩ ៣៨៣ [email protected]។
គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរចំនួន ១៤ បានសន្យាថាមិនតម្លើងថ្លៃ ឈ្នួលដឹកជញ្ជូន នៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រួមមាន៖
០១) ក្រុមហ៊ុន ថុង សម្បត្តិ
០២) ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ
០៣) ក្រុមហ៊ុន ផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី
០៤) ក្រុមហ៊ុន នាគ ក្រហម
០៥) ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា
០៦) ក្រុមហ៊ុន វ៉ាង រ៉ិច
០៧) ក្រុមហ៊ុន Giant IBIS Transport
០៨) ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស
០៩) ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ
១០) ក្រុមហ៊ុន កាពីតូល
១១) ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន
១២) ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត
១៣) ក្រុមហ៊ុនវីរៈប៊ុនថាំ
១៤) ក្រុមហ៊ុនណាតាកាន់
ក្រសួងសាធារណការ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរដទៃទៀត មេត្តាកុំតម្លើងថ្លៃ ដើម្បីចូលរួមកាត់បន្ថយការចំណាយ ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕