(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលប្រជាជនខ្មែរ តែងតែយកចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃ ដែលពិធីនេះជាពិធី ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាដែលប្រជាជនចងចំា និងតែងតែនំាយកចង្ហាន់ទៅវត្តជារឿយៗ សម្រាប់ឧទិ្ទសកុសលផលបុណ្យ ដល់ញាត្តិការ ដែលបានចែកឋានទៅ ក៏ដូចជាវិញាណក្ខន្ធ ដែលឥតមានញាត្តិសន្តានឧទ្ទិសផលបុណ្យឲ្យជាដើម។
ដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងការផ្តល់ជូនកម្មវិធីដែលបានផ្តល់ជូននាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៥កន្លងមក ដឹ ភីហ្សា ខមផេនី បានបន្តជូនកម្មវិធីដ៏ពិសេសនេះ ទិញភីហ្សាពីរ ថែមជូនភីហ្សាមួយ ជូនដល់អតិថិជនទាំងអស់ ចាប់ពីម៉ោង ៨ដល់ម៉ោង ១០៖៣០នាទីព្រឹក ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៦ គ្រប់សាខាទាំងអស់ សម្រាប់ជាចង្ហាន់ទៅវត្ត ឬបរិភោគ ជាមួយក្រុមគ្រួសារ។ ជាការពិតណាស់ ការយក ភីហ្សា ធ្វើជាចង្ហាន់ទៅវត្ត គឺជាជម្រើសដ៏ប្លែកមួយ ដែលផ្តល់នូវរសជាតិខុសប្លែក ពីចង្ហាន់ដទៃៗទៀត។
ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយការនាំយកចង្ហាន់ជា ភីហ្សា ប្រគេន ព្រះសង្ឃ និងទទួលទានជួបជុំគ្រួសារជាដើម ដូច្នេះអតិថិជនអាចរកជាវបាន នៅគ្រប់សាខាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងវេចខ្ចំ ភីហ្សា ទៅទទួលទាននៅឯស្រុកកំណើត៕