(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង លោក ម៉ឹង មករា ពីរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ឹង មករា ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋមន្ដ្រី៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី៖