Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង សម្តែងការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមក្នុងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ឋតាមបណ្តោយព្រំដែន ដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

11-09-2024 20:33

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ​បានថ្លែងថា សម្រាប់ការគាំទ្រ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ ព្រំដែននេះ យើងឃើញថា បន្ទាប់ពីមានការអំពាវនាវមក គឺបងប្អូនប្រជាប្រពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គាំទ្រណាស់ តិចក្តី ច្រើនក្តី តាមលទ្ធភាពគាំទ្រ បង្ហាញពីឆន្ទៈចង់ចូលរួម។

លោកបន្ដថា លើកមុនប្រជាពលរដ្ឋ ចង់ចូលរួម តែមិនដឹងចង់ចូលរួមតាមណា តែឥឡូវ យើងមានលទ្ធភាព តិចក្តី ច្រើនក្តី អត់សំខាន់ទេ សំខាន់គឺមានការចូលរួមខិតខំស្វះស្វែង សួររកចូលតាមណា តែដោយផ្សព្វផ្សាយ ជាបន្តបន្ទាប់តាមរយៈប្រព័ន្ធផ្សាយ ទើបដឹងថា ចូលរួមតាមរយៈលេខគណនី ធនាគារ ឬតាម QR Code ធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោកបានសង្កេតឃើញថា មានអ្នកចង់ចូលរួមទូទាំងប្រទេស ពិសេសយើងនេះ មានបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តបាត់ដំបង ជាច្រើនបានគាំទ្រ ឧបត្ថមគាំទ្រជាបន្តបន្ទាប់។

លោក សុខ លូ បានលើកឡើងថា «បងប្អូនយើងថា ធ្វើម៉េចចង់ឃើញខ្សែបន្ទាត់ព្រំដែនខ្មែរយើង ជាខ្សែបន្ទាត់សន្តិភាព ខ្សែបន្ទាត់អភិវឌ្ឍន៍ សម្រាប់ដល់កូនចៅជំនាន់ក្រោយ រាប់ពាន់ឆ្នាំទៅមុខទៀត»។

លោកថា «នេះហើយជាឆន្ទៈស្នេហាជាតិ ពិតប្រាកដរបស់បងប្អូនយើង មិនដូចអ្នកខ្លះចេះតែស្រែក ចេះតែថា ពីក្រៅប្រទេសក្តី ដែលធ្វើឲ្យមានសម្លេងមួយតិចតួចធ្វើ ឲ្យមានការបែកបាក់គ្នា ក្នុងសង្គមយើង សម្លេងរបស់គាត់ជាសម្លេងភាគតិច ធ្វើឲ្យមានការអុចអាល ឲ្យមានការបែកបាក់គ្នា ខ្មែរយើង បានទទួលឆ្អែតឆ្អន់ ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវការសន្តិភាពការអភិវឌ្ឍ»៕