(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ រួមជាមួយលោក រស់ ឆាយ អនុប្រធានក្រុមការងារខេត្ត ចុះជួយឧបត្ថម្ភស្រុករមាសហែក អមដំណើរដោយលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ព្រមទាំងសហការី បាននាំយកនូវគ្រឿងបរិក្ខា ទៅប្រគេនដល់ព្រះសង្ឃគង់នៅ វត្តអង្គគគី ស្ថិតនៅក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល្យ ដល់ដួងវិញ្ញាណខណ្ឌ បុព្វការីជនដែលបានចែកថាន។
ក្នុងពិធីនេះលោកមេបញ្ជាការ បានប្រគេនដល់ព្រះសង្ឃគង់នៅវត្ត មានអង្ករ៥០គីឡូក្រាម មីយើង១កេះធំ ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទឹកដោះគោ១កេះធំ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ តែ២កញ្ចប់ធំ ស្កសរ៥គីឡូក្រាម ប៊ីចេង៥គីឡូក្រាម និងចង្ហាន់៣ស្រាក់ ព្រមទាំងថវិកាប្រគេនដល់ព្រះសង្ឃ១ព្រះអង្គ ៥០,០០០ រៀល សម្រាប់វត្តទទួលបាន១,២៤០,០០០រៀល ផងដែរ៕