(ភ្នំពេញ)៖ បណ្ដាញព័ត៌មាន Fresh News ប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ៤០កន្លែង ដល់សិស្សានុសិស្ស លើការសិក្សាភាសាចិន និង E-Commerce កម្រិតមូលដ្ឋានគ្រឹះ និងHSK4 ក្នុងឆ្នាំ២០២៤នេះ ដោយឥតគិតថ្លៃ។ ការផ្ដល់ជូនអាហាររូបករណ៍របស់បណ្ដាញព័ត៌មាន Fresh News នៅពេលនេះ នេះតាមរយៈ សមាគមសហប្រតិបត្តិការដើម្បីជម្រុញការអប់រំ កម្ពុជាអាស៊ាន-ចិន ដែលទទួលបានអាហាររូបករណ៍ចំនួន១៥០កន្លែង ពីសាកលវិទ្យាល័យ Step Forward International School។

ការសិក្សាភាសាចិន និង E-Commerce កម្រិតមូលដ្ឋានគ្រឹះ និងHSK4 នេះ សិក្សារយៈពេល៣ខែ ដោយការបង្រៀន និងសញ្ញាបត្រ គឺចេញពីសាកលវិទ្យាល័យ Guizhou Vocational Technology Institute និងងសាលា ស្ទេបហ្វរវើដ អន្ដរជាតិ (SIS) ផ្ទាល់តែម្ដង។ ការសិក្សា នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្សារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖៣០ល្ងាច ដល់ម៉ោង ៨៖៣០យប់។

ដើម្បីទទួលបានអាហាររូបករណ៍នេះ សិស្សានុសិស្សត្រូវអនុវត្តន៍តាមលក្ខខណ្ឌដូចតទៅ៖

១៖ សិក្សាចាប់ពី៖ ថ្ងៃចន្ទ-ថ្ងៃសុក្រ ម៉ោង៖ ៧៖៣០នាទីល្ងាច ដល់ម៉ោង ៨៖៣០នាទីយប់
២៖ សិក្សារយៈពេល ៣ខែ ពេញ
៣៖ សិស្សានុសសិស្ស នឹងយល់កាន់តែច្បាស់ពី វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិន

*ព័ត៌មានបឋមអំពី កាលបរិច្ឆេទទួលពាក្យ និងចូលរៀន៖
- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
- ថ្ងៃចូលរៀន៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

សូមទំនាក់ទំនងដើម្បីទទួលអាហារូបករណ៍៖
កញ្ញា ថាន រស្មី CoolApp: 092 322 334 ឬ Scan QR Code ក្នុងរូបភាព !