(ព្រះសីហនុ)៖ ជំនួយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជារថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ត្រូវបានប្រគល់ជូនដល់គិលានដ្ឋានមិត្តភាព (កម្ពុជា-វៀតណាម) នៃបញ្ជាការមូលដ្ឋានសមុទ្ររាម
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក អ៊ូអុីណូ អាតស៊ូហ្សុី ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងមានការអញ្ជើញចូលរួមពីសំណាក់នាយនាវី នាយនាវីរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកជាច្រើនរូប៕