(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងរដ្ឋបាលឃុំទាំង១៤របស់ស្រុករលារប្អៀរ ដោយមានការអញ្ជើញចូលរួមពីលោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ ក្រុមការងារថ្នាក់ខេត្ត ក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសរុបមានចំនួន១១០នាក់។
នៅក្នុងពិធីសំណេះសំណាលការងារជាមួយមន្ត្រីរាជការ និងរដ្ឋបាលឃុំទាំង១៤ខាងលើនេះ លោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ បានឡើងរាយការណ៍ស្តីអំពីសកម្មភាព និងលទ្ធផលការងារ នៅក្នុងមូលដ្ឋាននៃស្រុករលាប្អៀររយៈពេលកន្លងមកជូនគណៈ អធិបតី និងអង្គពិធីបានជ្រាបអំពីសកម្មភាព និងលទ្ធផលការងារក្នុងមូលដ្ឋានស្រុករលាប្អៀរទាំង១៤ឃុំ។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា រយៈពេលកន្លងទៅនេះអាជ្ញាធរស្រុក និងអាជ្ញាធរឃុំទាំង១៤ បានខិតខំយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ពលរដ្ឋក្នុងមូលដ្ឋាន ដោយទទួលបានលទ្ធផលជាវិជ្ជមាន និងបានបង្កើតវេទិកាសាធារណៈតាមបណ្ដាមូលដ្ឋានក្នុងឃុំនីមួយៗបានជាច្រើនលើកដើម្បីទទួលនូវការសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលពួកគាត់កំពុងជួបនូវបញ្ហាមួយចំនួន ក្នុងនោះដែរក្រុមការងារថ្នាក់ស្រុក និងថ្នាក់ឃុំបានធ្វើការដោះស្រាយនូវរាល់បញ្ហា និងសំណូមពរជាច្រើនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនៅសេសសល់បញ្ហា និងសំណូមពរបន្តិចបន្តួចដែលស្រុកពុំមានលទ្ធភាពក្នុងការដោះស្រាយជូនពួកគាត់ អាជ្ញាធរស្រុកក៏បានធ្វើសំណើស្នើសុំគោលការណ៍ពីររដ្ឋបាលខេត្តបន្តផងដែរ។
នៅក្នុងពិធីខាងលើនេះលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មុននឹងលោកធ្វើការសំណេះសំណាលការងារជាមួយមន្ត្រីរាជការនៅក្នុងពិធីខាងលើនេះ លោកបណ្ឌិតសភាចារ្យ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុករលាប្អៀរប្រក បដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅជាទីបំផុត។
បន្ទាប់មកលោកបណ្ឌិត សភាចារ្យ ក៏បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីនោះថា ការសំណេះសំណាលគ្នាថ្ងៃនេះ គឺលោកបណ្ឌិតសភាចារ្យ ចង់ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការដោះស្រាយតាម សំណូមពររបស់អាជ្ញាធរជូនប្រជាពលរដ្ឋយើងតើទទួលបានលទ្ធផលយ៉ាងដូចម្ដេច ព្រោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំ ហេតុនេះក្នុងនាមអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើការដោះស្រាយរាល់សំ ណូមពរនិងតុកង្វល់ផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកបណ្ឌិតសភាចារ្យ បានថ្លែងបន្តទៀតថា អាជ្ញាធរក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថា ប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវនិងភាព ជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណៈនេយ្យភាព។
លោកបណ្ឌិត សភាចារ្យបន្តថា ផ្អែកលើតួនាទីដ៏មានសារៈ សំខាន់ខាងលើនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា នក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានភារកិច្ចសំខាន់ៗជាច្រើនពិសេសគឺត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការ ងារចុះបំពេញការងារធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នធនធានមនុស្សនិងសក្តានុពលនៃការអភិវឌ្ឍន៍មូលដ្ឋានសមិទ្ធិផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការ សកម្មភាពសម្រាប់ អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិ បាល សំដៅការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបញ្ហាប្រឈម នានាឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់បន្តឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ នឹងបន្តធ្វើការកែទម្រង់ដោយផ្ដោតសំខាន់ទៅលើការផ្ដល់សេវានិងលទ្ធផលនៅថ្នាក់មូលដ្ឋាន ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ គឺ ជាដំណាក់កាលដែលត្រូវពង្រឹងជាជាងពង្រីក ហើយការពង្រឹងនេះទៀតសោត គឺផ្ដោតសំខាន់ទៅលើសេវានិងល ទ្ធផល ផ្ដោតទៅលើថ្នាក់មូលដ្ឋានក្នុងនោះរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅគោលនយោបាយអាទិភាពបន្ទាន់៦ ចំណុច ក្នុងនោះក៏បូកបន្ថែមនិងវិធានគន្លឹះ៥ចំណុចបន្ថែ មលើគោលនយោបាយផ្សេងៗនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដូច្នេះគឺទាមទារនូវការបង្កើនលទ្ធភា ពរបស់មូលដ្ឋាននៅក្នុងការដោះស្រាយ វិមជ្ឈការ និងវិសហមជ្ឈការនេះ យើងបានធ្វើជាច្រើនអាណត្តិមក គឺត្រូវតែបន្ត នឹងត្រូវបន្តសម្រួចធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាពធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តនិងមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។
ជាចុងក្រោយលោកបណ្ឌិត សភាចារ្យក៏បានណែនាំដល់អាជ្ញាធរទាំង អស់ត្រូវយកចិត្តទុកដាក់ជម្រុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាសម្រាប់អ្នកដែលមានឈ្មោះបោះឆ្នោ ត ធ្វើយ៉ាងណាអោយបានមុនថ្ងៃកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត៕