(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលនៃការបំពេញការងារប្រចាំខែសីហា ឆ្នាំ២០២៤ របស់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈវីដេអូដែលបណ្ដាញ Fresh News ទទួលបាន បង្ហាញថា ក្នុងខែសីហា កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបទៅដោយការយកចិត្តទុកដាក់ និងទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ក្នុងវិស័យការងារការទូត ដើម្បីរួមចំណែកក្នុងការអនុវត្តនយោបាយការបរទេស សំដៅជំរុញសេដ្ឋកិច្ចជាតិ និងពង្រីកកិច្ចសហប្រត្តិបត្តិការអន្តរជាតិនានា។

ការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម ការទូតសេដ្ឋកិច្ច និងទេសចរណ៍ រួមទាំងការបំពេញទស្សនកិច្ចការងារទាំងក្នុង និងក្រៅប្រទេស គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមទស្សនាតាមរយៈវីដេអូខាងក្រោម៖