(ភ្នំពេញ)៖ លោក ឃួន កុម្ភៈ អគ្គនាយករង តំណាងលោក ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និង លោក ឌុច ប៊ុនថន អគ្គនាយករង តំណាងលោក ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីផលប៉ះពាល់តាមបណ្ដោយផ្លូវជាតិលេខ៤ និងតាមបណ្ដោយផ្លូវរថភ្លើង នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះបានធ្វេីឡេីងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំណាងអគ្គិសនីកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចៀសបាននូវផលប៉ះពាល់ជាអតិបរមា ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីពាក់ព័ន្ធ សំដៅដល់ការពន្លឿនក្នុងការអនុវត្តគម្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក និងប្រកបដោយប្រសិទ្ធភាព៕