(សមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអគ្គនាយករងជួបពិភាក្សាការងារជាមួយលោក Na JungHee អគ្គនាយកនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ របស់ស្ថាប័នភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korea Heritage Agency) ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតលើកិច្ចការជួសជុល អភិរក្សនៅក្នុងក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពផ្សេងៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍៕

កិច្ចពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា៕