(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះវិន័យសំវរ រិន សុផុន ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្ត ធម្មវិបស្សនារាម តាភេម ព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១ ២០០ ០០០រៀល (មួយលានពីរសែនរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖