(ភ្នំពេញ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាព្រះចៅអធិការវត្តចំបក់ នៅរសៀល ថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤បាននាំយកអង្ករ ១តោន និងបច្ច័យ ៣០០ដុល្លារ ទៅប្រគេនសម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក។
ការនាំអង្ករ និងបច្ច័យរបស់ព្រះរតនសោភ័ណ ម៉ន បឿន ទៅប្រគេនដល់សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង នៅពេលនេះគឺជាការចូលរួមចំណែកកាត់បន្ថយការលំបាករបស់ទីវត្តអារាម ដែលមានព្រះគង់នៅបន្តការសិក្សានៅរាជធានីភ្នំពេញ ជាពិសេសដើម្បីចូលរួមរួមចំណែកដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃជាដើម។
ព្រះអង្គមានសង្ឃដីការបានបន្ថែមទៀតថាការឧបត្ថម្ភអង្ករ និងបច្ច័យនាពេលនេះក៏ជាចំណែកមួយនៅក្នុងការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណះសង្ឃនៅក្នុងការបង្កើតធនធានមនុស្សផ្នែកពុទ្ធចក្រនៅកម្ពុជាកាន់តែបានច្រើន និងប្រកបដោយចំណេះដឹង ខណៈបច្ចុប្បន្ននេះ មានព្រះសង្ឃជិត ៣០០អង្គ កំពុងសិក្សានៅវត្តចំពុះក្អែកនេះ៕