(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ១០-១២ ខែកញ្ញា ឆ្នាំ២០២៤។

គោលបំណងសំខាន់ៗ របស់សិក្ខាសាលារួមមាន៖

*ទី១៖ ធ្វើបច្ចុប្បន្នភាពលើភាពជាដៃគូ ស្តីពីការអនុវត្តកម្មវិធី Global SMART

*ទី២៖ ធ្វើការផ្លាស់ប្តូរព័ត៍មានពាក់ព័ន្ធបញ្ហាគ្រឿងញៀន ពិសេសគ្រឿងញៀនប្រភេទ ATS និងសារធាតុប៉ះពាល់សរសៃប្រសាទ (NPS) និងការទទួលខុសត្រូវរបស់រដ្ឋភាគីដែលជាសមាជិក

*ទី៣៖ ពិនិត្យ និងកែសម្រួលទិន្នន័យព័ត៌មានគ្រឿងញៀនរបស់បណ្ដាប្រទេសសមាជិក ដែលបានបញ្ជូលនៅក្នុងប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ នៅក្នុង (DAINAP) របស់ UNODC

*ទី៤៖ ពិភាក្សាពីផែនការការងារសម្រាប់អនាគត ពិសេសស្តីពីការចែករំលែកទិន្នន័យព័ត៌មាន ស្តីពីការប្រើបំពានគ្រឿងញៀនសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិច (DAINAP)។

សមាសភាពសរុបចំនួន៥០រូប មកពីបណ្ដាប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសទីម័រ តំណាងស្ថានទូតអូស្រ្តាលី និងស្ថានទូតសហរដ្ឋអាមេរិក៕