(ភ្នំពេញ)៖ លោក Somsakdi អគ្គនាយកក្រុមហ៊ុន ដា ហ៊ួ ហេង រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន បានរៀបចំកម្មវិធីមនុស្សធម៌មួយ ជូនដល់បងប្អូនជនពិការនៅសមាគមតន្ត្រីសំនៀងជនពិការចំនួន១០០នាក់ ដើម្បីបង្ហាញពីទឹកចិត្តក្តីអាណិត ស្រឡាញ់ដល់បងប្អូនជនពិការនៅសមាគមផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សកម្មភាពដ៏ប្រពៃនេះ គឺជាការចូលរួមចំណែកក្នុងសង្គម និងរាជរដ្ឋាភិបាលផងដែរ ដោយលោកតែងតែបារម្ភពីសុខទុក្ខរបស់បងប្អូនជាជនមានពិការភាពហើយយើងខ្ញុំសង្ឃឹមថា កម្មវិធីមនុស្សបែបនេះនឹងកើតឡើងជាបន្តបន្ទាប់ នាពេលអនាគត ដើម្បីកាត់បន្ថយកង្វះខាត និងភាពចំបាច់នានាជូនដល់បងប្អូននៅតាមបណ្តាសមាគមដទៃទៀត។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ និងកញ្ញា ដួង ហ្សូរីដា អនុប្រធានកិត្តិយស និងជនមានពិការភាព បានសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ លោក Somsakdi អគ្គនាយកក្រុមហ៊ុន ដា ហ៊ួ ហេង ដែលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗ មានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានអះអាងថា «យើងខ្ញុំ ជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្តមានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួម ក្នុងកិច្ចការងារសង្គមបាន»

ក្នុងនោះក្រុមហ៊ុន ដា ហួ ហេង បានឧបត្ថម្ភនូវទឹកសុទ្ធ ១០កេស និងបងប្អូនជនមានពិការភាពម្នាក់ៗទទួលបាននូវ នំបុ័ងសាច់១ដើម មីម៉ាម៉ា ១កេស ក្រដាសជូតមាត់ ១ដុំ ថ្នាំដុសធ្មេញ១ទីប ច្រាសដុសធ្មេញ ១ដើម សាប៊ូបោកខោអាវ ១កញ្ជប់ សាប៊ូសេក ៦ដុំ នំប៊ីស៊ីន ៤កញ្ជប់ កាហ្វេ MR. BROWN ១កំប៉ុង សាប៊ូដុសខ្លួន ១ដបអង្ករ ៥គីឡូ ទឹកប្រាក់ ២ម៉ឺនរៀល៕