(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអមដំណើរជាមួយសមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងថ្នាក់ដឹកនាំមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរជំនាញ ចូលជួបសំដែងការអបអរសាទរ និងជូនពរ សម្ដេចហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ការជួបសម្ដែងការអបអរសាទរ និងជូនពរដល់សម្ដេចមហាមន្ត្រី នាឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ប្រកបទៅដោយមនោសញ្ចេតនាអបអរសាទរដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះសម្ដេចយ៉ាងដូច្នេះថា តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាព លរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករា យយ៉ាងក្រៃលែង និងសូមសម្ដែងនៅអំណសាទរគោរពជូនចំពោះ សម្ដេច មហាមន្ត្រី ដែលត្រូវបានទទួលគោរមងារជា «សម្ដេចមហាមន្ត្រី» និងត្រូវបានត្រាស់បង្គាប់តែងតាំងជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង៣ វត្ថុសាកសិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តីជ័យមង្គលគ្រប់ប្រការ ជូនសម្ដេចមហាមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីសូមមានជន្មាយ៉ឺនយូរ សុខមាលភាពបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់សំដៅរួមចំណែកថែរក្សាសុខសន្តិភាពសំម្បូណ៍សប្បាយ រុងរឿងនិងប្រទេសជាតិមានការអភិវឌ្ឍលើ គ្រប់វិស័យជានិច្ចនិរន្តរ៍តទៅ៕