(ប៉េកំាង)៖ អាជ្ញាធរចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ នេះថា មនុស្សយ៉ាងហោចណាស់ ៣២នាក់ បានបាត់ខ្លួន បន្ទាប់ពីមានគ្រោះរអិលបាក់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្រោមឥទ្ធិពលខ្យល់ ព្យុះទីហ្វុង Megi វាយលុកតំបន់ចំនួនពីរស្ថិតនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាម ការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបញ្ជាក់ដែរថា គ្រោះរអិលបាក់ដីនេះ កើតឡើងនៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹក ថ្ងៃពុធ នៅក្នុងភូមិ Sucun នៃស្រុក Suichang ដោយបង្កឱ្យមនុស្ស២៦នាក់ បាត់ខ្លួន ខណៈផ្ទះ និងហេដ្ឋរចនាសម្ព័ន្ធជា ច្រើន ត្រូវបានបំផ្លាញ។ លើសពីទៅទៀត មនុស្ស៦នាក់ផ្សេងទៀត ក៏បានបាត់ខ្លួនផងដែរ នៅក្នុងភូមិ Baofgeng នៃស្រុក Wencheng។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ប្រតិបត្តិការជួយសង្រ្គោះ នៅតែបន្តធ្វើនៅឡើយ ដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួនទំាងនេះ ស្របពេលដែលឥទ្ធិពលនៃព្យុះ ដែលបានផ្តាច់ជីវិតមនុស្ស ០៤នាក់ និង បង្ករបួសជាង ៣០០នាក់នៅកោះតៃវ៉ាន់ខាងលើនេះ នៅតែបន្តជះឥទ្ធិពលផងដែរ៕