Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះឧត្តមវិជ្ជា គង់ ប្រុស ឧបត្ថម្ភថវិកា ២ ០០០ ០០០រៀល រយៈពេល ១ឆ្នាំ ដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋ

10-09-2024 10:25

(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិមលសាគរ ព្រះមេគណខេត្តព្រះសីហនុ និងជា ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០រៀល (ពីរលានរៀល) សម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖