Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា ចេញសេក្តីថ្លែងការណ៍ថាករណី សម្តេច សាយ ឈុំ ទិញអង្ករពីវិទ្យុ ABC គ្រាន់តែជាទំនាក់ទំនងរវាងអ្នកលក់ និង អ្នកទិញប៉ុណ្ណោះ ហើយស្នើកុំលាបពណ៌ខុសពីការពិត

29-09-2016 11:11

(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយប្រកាសថា ករណីសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ទិញអង្ករពីវិទ្យុ ABC គឺគ្រាន់តែជាទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ហើយមិនមែនជាប់ ពាក់ព័ន្ធនឹងអ្នកទិញទេ។

ព្រឹទ្ធសភាប្រកាសថា ការទិញអង្កររបស់សម្តេច សាយ ឈុំ ពីវិទ្យុ ABC នាពេលថ្មីៗនេះ គឺមានគោលបំណងដើម្បីជួយសម្រាល ទុក្ខលំបាក និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃកសិផល ជាពិសេសស្រូវ និងអង្ករ។

អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា «ករណីក្រុមហ៊ុន ABC ជាអ្នកលក់អង្ករ គាត់មានជម្លោះជាមួយខាងណា ជារឿងផ្ទាល់ខ្លួនរបស់គាត់ មិនជាប់ពាក់ព័ន្ធនឹងអ្នកទិញទេ ហើយប្រកាសនេះ ក៏ពុំមានន័យថា អ្នកទិញគាំទ្ររឿងជម្លោះរបស់អ្នកលក់ដែរ។ នេះជាបញ្ហាពីរខុសគ្នាទាំងស្រុង ដែលពុំគួរធ្វើការបកស្រាយ ឬលាបពណ៌ឱ្យខុសពីការពិតឡើយ»

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា៖