(ភ្នំពេញ)៖ លោកបណ្ឌិត ឌៀប សុផល បានលើកឡើងថា អ្នកស្នេហាជាតិពិតប្រាកដ គឺជាអ្នកដែលធ្វើឱ្យប្រទេសមានការរីកចម្រើន និងធ្វើឱ្យប្រទេសមានសន្តិភាព។ ការលើកឡើងបែបនេះ ពីអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

កត្តាសន្តិភាព និងភាពរីកចម្រើន គឺផ្ទុយស្រឡះ ពីគោលនយោបាយ របស់មនោគមន៍វិទ្យាអនាធិបតេយ្យ ព្រោះមនោគមន៍វិទ្យាអនាធិបតេយ្យ គឺធ្វើយ៉ាងឱ្យសង្គមធ្លាក់ចុះ រញ៉េរញ៉ៃ និងគ្មានសន្តិភាព គ្មានការរីកចម្រើន ក្នុងទិសដៅឆ្លៀតឱកាសដណ្ដើមអំណាចតែប៉ុណ្ណោះ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ឌៀប សុផល។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖