(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ការចូលរួមជួយបរិច្ចាគថវិកា និងចូលរួមដំណើរទស្សនកិច្ចនៅតាមបណ្ដោយព្រំដែន ដើម្បីមើលព្រំដែនផ្ទាល់ភ្នែក គឺជាការបង្ហាញអំពីឆន្ទៈ ស្មារតីមនសិការ ស្នេហាជាតិ ពិតប្រាកដ ចំពោះបងប្អូនប្រជាពលរដ្ឋដែលព្រួយបារម្ភលើកិច្ចការងារព្រំដែន។ លោក ទេព អសន្នារិទ្ធ លើកឡើងបែបនេះ នៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់បន្ថែមថា ការដែលមិនដែលបានទៅដល់ព្រំដែនសូម្បីម្ដង ហើយនិយាយតាមតែអារម្មណ៍ដូចការយល់សប្តិ នោះមិនមែនជាការស្នេហាជាតិពិតប្រាកដនោះឡើយ។ ខណៈដំណើរទស្សនកិច្ចទៅកាន់ព្រំដែនភូមិភាគឦសាននេះ គឺឱកាសមួយដែលពលរដ្ឋអាចទៅដល់ព្រំដែន ហើយឃើញផ្ទាល់ភ្នែកថា ព្រំដែនរបស់យើងបានបាត់ដែរ ឬទេ?
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖