(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា មនោគមន៍វិទ្យាអនាធិបតេយ្យនិយម គឺជាមនោគមន៍វិទ្យា ដែលក្រឡុកសង្គមឱ្យអនាធិបតេយ្យ ចលនាចល ដើម្បីឈានទៅផ្ដួលរំលំរដ្ឋាភិបាល ហើយមេក្លោងមនោគមន៍វិទ្យាអនាធិបតេយ្យនៅស្រុកខ្មែរគឺ សម រង្ស៊ី ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។
លោកបណ្ឌិត ឌៀប សុផល បានបញ្ជាក់ទៀត ដោយសារតែបុគ្គល សម រង្ស៊ី ជាមនុស្សប្រើប្រាស់មនោគមន៍វិទ្យាអនាធិបតេយ្យបែបនេះហើយ ទើបតែងតែឆ្លៀតឱកាស ញុះញង់ប្រជាពលរដ្ឋដោយមិនគិតពីផលប្រយោជន៍ជាតិ ជាពិសេសតែងតែញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋអស់ពីរឿងមួយចូលរឿងមួយ ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិតដូចតទៅ៖