(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចទៅកាន់បណ្ដោយព្រំដែនភូមិភាគឦសាន ត្រូវបានក្រសួងព័ត៌មាន ដែលជាស្ថាប័នទទួលបន្ទុកកិច្ចការងារនេះពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំចំនួន២ជម្រើសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដោយជម្រើសទី១ ត្រូវសម្រាកមួយយប់ និងមួយជម្រើសទី២ គឺអាចវិលល្ងាចមកកាន់ភ្នំពេញវិញបាន។ នេះបើតាមការបញ្ជាក់ពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើទោះបច្ចុប្បន្នដំណើរទស្សកិច្ចសប្ដាហ៍ដំបូង នាថ្ងៃទី០៧ ខែកញ្ញា ទៅតាមបណ្ដោយព្រំដែនភូមិភាគឦសានកន្លងទៅ ជាដំណើរវិលល្ងាចក៏ពិតមែន តែនាពេលខាងមុខក្រសួងព័ត៌មាន នឹងរៀបចំដំណើរទស្សនកិច្ច ១ជម្រើសទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាដំណើរទស្សនកិច្ចអាចសម្រាកមួយយប់ ព្រមជាមួយការទៅសិក្សាឈ្វេងយល់ពីបង្គោលព្រំដែនចំនួន ៣ប្រភេទគឺ បង្គោលមេ, បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖