(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា នៅក្នុងប្រត្តិសាស្រ្តកម្ពុជា ពីមុនមក យើងមិនដែលបានបោះបង្គោលព្រំដែនទេ រដ្ឋពង្រីកទៅដល់ណាកម្លាំងយោធាទៅដល់ទីនោះ រហូតដល់សម័យសាធារណរដ្ឋកម្ពុជា ទើបផែនទីប្រទេសកម្ពុជាត្រូវបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិជាប្រភេទផែនទីខ្នាត ១/១០០.០០០។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

ក្នុងនាមជាអ្នកស្រាវជ្រាវប្រត្តិសាស្រ្ត លោកបណ្ឌិតបានបញ្ជាក់ច្បាស់ៗថា៖ «ទឹកដីរបស់ជាតិមួយ គឺជារបស់យើងទាំងអស់គ្នា យើងពិតជាឈឺចាប់ណាស់ បើសិនជាមានការបាត់ទឹកដី ក៏ប៉ុន្តែយើងត្រូវយល់ថា ការបោះបង្គោលផែនទី គឺជាកិច្ចការរបស់រាជរដ្ឋាភិបាល បើសិនមានការញុះញង់ពីគេ យើងត្រូវធ្វើតាមលទ្ធិប្រជាធិបតេយ្យ សរសេរលិខិតសូមឱ្យពន្យល់នៅក្នុងរដ្ឋសភា គេធ្វើសភាដើម្បីតែបញ្ចៀសទង្វើអនាធិបតេយ្យនៅតាមដងផ្លូវ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖