Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានកូរ៉េខាងជើង រត់ចោល​ជួរទៀត​ហើយ ចូល​មកកាន់ប្រទេស​កូរ៉េខាងត្បូង​

29-09-2016 10:56

(សេអ៊ូល)៖ យោធាកូរ៉េខាងជើងម្នាក់ បានលួចរត់ភៀសខ្លួនចូលមកកាន់់ប្រទេសកូរ៉េខាងត្បូង ដើម្បីសុំសិទ្ធិជ្រកកោណ បន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង ព្រមទាំងក្រុមគ្រួសារបានរត់ភៀសខ្លួនមកកាន់ កូរ៉េខាងត្បូងដូចគ្នាកាលពីខែមុន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

យោធាម្នាក់ខាងលើនេះ បានរត់ភៀសខ្លួនពីកូរ៉េខាងជើង ដោយឆ្លងកាត់តាមតំបន់ខ្សែបន្ទាត់ព្រំដែនគ្មាន កងទ័ព DMZ ចូលមកកាន់កូរ៉េខាងត្បូង។ សម្រាប់ខ្សែបន្ទាន់ DMZ នេះត្រូវបានបង្កើតឡើងបន្ទាប់ពី ការព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកូរ៉េទាំងពីរ កាលពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ ប៉ុន្តែវាមិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកនេសាទ និង ទាហាន ព្រមទាំងមន្ត្រីកូរ៉េខាងជើង តែងតែធ្វើការរត់ ចោលស្រុក មកសុំសិទ្ធិជ្រកកោណនៅកូរ៉េខាងត្បូង ដោយហេតុផល ចង់បានជីវិតប្រសើរឡើង និង គេចពីទោសកំហុសដែលបានប្រព្រឹត្តនៅកូរ៉េខាងជើង៕