(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ឃាត់ខ្លួនជនសង្ស័យ១២០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីប្រេីប្រាស់១៤ករណី ឃាត់ខ្លួន៨៦នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៤៨៣ករណី ឃាត់ខ្លួន១៨៧២៧នាក់ (ស្រី១៤៦៩នាក់)៕