(ភ្នំពេញ)៖ ក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្តឹង ៤៥ករណី ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ ស្ដីពីកិច្ចប្រជុំលើកទី១៥ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្នុងចំណោមពាក្យប្ដឹង ៤៥ករណីនេះ មានករណីពាក្យប្ដឹងមិនចេញឈ្មោះ ២០បណ្តឹង (ពោលប្តឹងដោយជនអនាមិក) ស្មើនឹង ៤៥% ហើយក្នុងចំណោម៤៥បណ្តឹងនោះ មាន៣០បណ្តឹង មិនស្ថិតក្នុងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។ ដោយឡែកក្នុងនោះមានពាក្យបណ្តឹងចំនួន១៦ ត្រូវបាន ACU បញ្ជូនឲ្យសាមីស្ថាប័ន និងសាម៉ីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺ៕
ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំប្រចាំខែរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ៖