(ភ្នំពេញ)៖ វត្តឧណ្ណាលោម ត្រូវបានព្រះបាទ ពញាយ៉ាត ដាក់ឈ្មោះ ដោយយកតាមឈ្មោះមហាចេតិយដ៏ចំណាស់មួយ ឈ្មោះថា ឧណ្ណាលោម នេះឯង ដែលចេតិយនេះ ស្ថិតនៅផ្នែកខាងលិចព្រះវិហារ។
ព្រះកិត្តិវិសាសវង្ស ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា មហាចេតិយនេះមានអាយុកាលយូរអង្វែងណាស់មកហើយ មិនដឹងពេលណាទេ ព្រះក្នុងព្រះរាជពង្សាវតារ ពុំមានចែងប្រាប់។ ប៉ុន្តែ ផ្អែកតាមរចនាប័ទ្ម ឯកសារខ្លះថា មហាចេតិយនេះ ត្រូវបានសាងសង់មុនសម័យអង្គរ ឯកសារខ្លះថា នៅសម័យអង្គរ។
បើតាមសង្ឃដីកា ព្រះកិត្តិវិសាសវង្ស ញ៉េប តាត, សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងសៀវភៅស្តីពីប្រវត្តិវត្តឧណ្ណាលោម បានពិពណ៌នាថា នៅពេលព្រះបាទ ពញាយ៉ាត បានប្តូរទីតាំងព្រះរាជវាំងពីទួលបាសាណ ក្នុងខេត្តកំពង់ចាម មកទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៤៣៤ ព្រះអង្គបានសាងសង់វិហារព្រះពុទ្ធសាសនា ចំនួន៧ ដែលក្នុងនោះ រួមមាន វត្តឧណ្ណាលោម ដែលអារាមទាំងអស់ត្រូវបានបញ្ចុះសីមា ក្នុងឆ្នាំ១៤៤២៕
ខាងក្រោមនេះជាវិដេអូសម្ភាស ព្រះកិត្តិវិសាសវង្ស ញ៉េប តាត៖