(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឲ្យលោក អូន សំអុល បេក្ខជនថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ២ ជំនាញរដ្ឋបាលសាធារណៈ ការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារឥន្ទ្រទេវី (បន្ទប់ RAC-២០៨) នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាន នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីការពារបញ្ចប់និក្ខេបបទ ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា»។
កិច្ចការពារបញ្ចប់និក្ខេបទថ្នាក់បណ្ឌិតជំនាញរដ្ឋបាលសាធារណៈដោយ បេក្ខជនបណ្ឌិត អូន សំអុល គឺធ្វើឡើងក្រោមការវាយតម្លៃពីសំណាក់គណៈកម្មការវាយតម្លៃបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន៧រូប។
គណៈកម្មការវាយតម្លៃនេះ ដឹកនាំដោយលោកបណ្ឌិត សឿន សោភ័ណ្ឌ ជំនាញរដ្ឋបាលសាធារណៈ ប្រធាន, បណ្ឌិត អ៊ុំ ប៉ុម ជំនាញរដ្ឋបាលសាធារណៈ គ្រូវាយតម្លៃទី១, បណ្ឌិត បូច័ន្ទ គុលិកា ជំនាញរដ្ឋបាលសាធារណៈ គ្រូវាយតម្លៃទី២, បណ្ឌិត ធាម រតនៈ ជំនាញរដ្ឋបាលសាធារណៈ ជំនាញរដ្ឋបាលសាធារណៈ គ្រូវាយតម្លៃទី៣, បណ្ឌិត ឌឹត សំណាង ជំនាញរដ្ឋបាលសាធារណៈ សមាជិក, បណ្ឌិត អ៊ុក ទុំ ជំនាញរដ្ឋបាលសាធារណៈ សមាជិក និងបណ្ឌិត សយ រាសី ជំនាញរដ្ឋបាលសាធារណៈ គ្រូណែនាំ។
ប្រធានបទ «សមិទ្ធកម្មរបស់ក្រុមប្រឹក្សារាជធានី ខេត្ត នៅកម្ពុជា (ករណីសិក្សា៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម)» របស់បេក្ខជនបណ្ឌិត អូន សំអុល ដឹកនាំដោយលោកបណ្ឌិត សយ រាសី ធ្វើជាគ្រូណែនាំសរសេរនិក្ខេបបទ។
ជាលទ្ធផល គណៈកម្មការវាយតម្លៃទាំងអស់ បានឯកភាពប្រកាសថា បេក្ខជនបណ្ឌិត អូន សំអុល បានទទួលជោគជ័យលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន និងទទួលបានងារជា «បណ្ឌិត»។ ប៉ុន្តែតម្រូវឲ្យកែសម្រួលលើចំណុចសំខាន់ៗទាំងអស់ តាមការណែនាំរបស់គណៈកម្មការគ្រប់រូប មុនពេលឈានដល់ការបោះពុម្ពផ្សាយជាសាធារណៈ៕