(ភ្នំពេញ)៖ លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញ បានចុះជួបសំណេះសំណាល សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A,B,C ក្នុងឆ្នាំ២០១៦ ទាំងអស់ចំនួន៤១នាក់ រួមនិង នាយកវិទ្យាល័យ ៣រូប គ្រូបំប៉ន ចំនួន២៩រូប នៃវិទ្យាល័យទាំងបី ក្នុងខណ្ឌដង្កោ និងប្រធានការិយាល័យអប់រំខណ្ឌដង្កោ រាចធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
សិស្ស និទ្ទេស A,B,C ទាំងអស់ចំនួន៤១នាក់ ក្នុងនោះ មាននិទ្ទេសA ម្នាក់ និទ្ទេសB ចំនួន ១២នាក់ និងនិទ្ទេស C ចំនួន ២៨នាក់ ទាំង៣វិទ្យាល័យ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក កែប ជុតិមា និងក្រុមការងារ បានឧបត្ថម្ភជាថវិកា ដល់សិស្សនិទ្ទេស A ទទួលបាន២លានរៀល និទ្ទេស ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា១លាន៥សែនរៀល ស្មើនឹង១៨លានរៀល។
ចំណែក និទ្ទេសC ចំនួន ២៨នាក់ ក្នុងម្នាក់ទទួលបានថវិកា១លានរៀល ស្មើនឹង ២៨លានរៀល នឹងឧបត្ថម្ភ ដល់នាយកវិទ្យាល័យ៣រូប គ្រូបំប៉នចំនួន២៩រូប នៃវិទ្យាល័យទាំងបី ក្នុងខណ្ឌដង្កោ និងប្រធានការិយាល័យអប់រំខណ្ឌដង្កោ១រូប ក្នុងម្នាក់ទទួលបាន១០០ដុល្លារស្មើនឹង៣,៣០០ដុល្លារ (សរុបទាំងអស់ជាថវិកាចំនួន ៤៨លានរៀល នឹង៣ពាន់៣រយដុល្លារ) ដែល ឧបត្ថម្ភ ដល់ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រៅពីនោះ លោក កែប ជុតិមា ក៏បាន ឧបត្ថម្ដដល់ប្រជាការពារសង្កាត់ព្រែកកំពឹស ចំនួន៤០ម៉ឺន ប៉ូលីស ២០ម៉ឺន ស ស យ ក ២០ម៉ឺន និងវិទ្យាល័យព្រែកកំពឹស ១លានរៀលផងដែរ៕