(ភ្នំពេញ)៖ គណៈកម្មការរៀបចំ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (សរសេរកាត់ថា គណៈកម្មការរៀបចំ និងដឹកនាំរួម) បានចេញសេចក្ដីជូនដំណឹងបង្ហាញតារាងឈ្មោះបេក្ខជនចំនួន១៤៨រូប ដែលបានជាប់ក្នុងការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១ នៃដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លទ្ធផលនៃការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១នេះ ក៏មានបិទផ្សាយនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក «ជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» និងនៅលើឆាណែលតេឡេក្រាម «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សូមបញ្ជាក់ថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕