(ភ្នំពេញ)៖ ភិក្ខុ ព្រះបញ្ញាវង្សាមុនី សៀង ស្រ៊ុន បានបង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីទស្សនកិច្ចពេញមួយថ្ងៃតាមខ្សែក្រវ៉ាត់ព្រំដែន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថា «គ្មានការបង្ខិតបង្គោលព្រំដែន យើងមិនចូលដីគេ គេក៏មិនចូលដីយើង សូម្បីមួយមិល្លីម៉េត្រ»។
ព្រះតេជគុណមានសង្ឃដីកាថា ការដែលនិមន្តចូលរួមទស្សនកិច្ច ទៅកាន់តំបន់ព្រំដែន កាន់តែជម្រះអស់មន្ទិលសង្ស័យ ចំពោះស្ថានភាពព្រំដែន ព្រោះបានឃើញជាក់ស្ដែង និងដឹងនូវព័ត៌មានពិតជាច្រើន ក្នុងឱកាសនិមន្តចូលរួមទស្សនកិច្ចទៅកាន់តំបន់ព្រំដែន នាដើមខែកញ្ញា ឆ្នាំ២០២៤នេះ។
ព្រះសង្ឃក៏មានព្រះថេរដីកាថា រាជរដ្ឋាភិបាលកម្ពុជាពិតជាខិតខំការពារ និងរៀបចំព្រំដែនជាមួយប្រទេសជិតខាងយ៉ាងយកចិត្តទុកដាក់ខ្ពស់ មិនមានកាត់ទឹកដីឱ្យទៅប្រទេសណាមួយឡើយ គឺមានការរៀបចំយ៉ាងម៉ត់ចត់ណាស់៕
សូមស្តាប់សង្ឃដីការរបស់ភិក្ខុ ព្រះបញ្ញាវង្សាមុនី សៀង ស្រ៊ុន ដូចខាងក្រោម៖