(ភ្នំពេញ)៖ លោក សោម ចិន អតីតយុទ្ធជនតស៊ូ ឆ្នាំ១៩៧៨ ដែលបច្ចុប្បន្នជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពត បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានអ្នកណាស្នេហាជាតិ ដូចសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានោះទេ។
តាមរយៈវីដេអូសម្ភាសមួយ លោក សោម ចិន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលស្នេហាជាតិពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯកស្ថាបនិកសន្តិភាព និងជាវីរបុរសកម្ពុជាលើកិច្ចការងារព្រំដែន»។
បន្ថែមពីនោះទៀត លោកបានប្រាប់ថា នៅពេលនិយាយដល់បញ្ហាព្រំដែននេះ លោកស្ទើរតែស្រក់ទឹកភ្នែក ព្រោះនឹកឃើញគ្រាលំបាកជំនាន់តស៊ូ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅតាមតំបន់ព្រំដែន ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់។
លោក សោម ចិន គឺជាអតីតមេទ័ពម្នាក់ ដែលបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិមាតុភូមិ។
សូមស្ដាប់ការលើកឡើង របស់លោក សោម ចិន៖