Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសធាតុលើផ្ទៃសមុទ្រព្រឹកថ្ងៃនេះ មេឃងងឹតចុះអ័ព្ទពពកច្រើន ភ្លៀងធ្លាក់ដោយកន្លែង សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

29-09-2016 08:16

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ មេឃងងឹតចុះអ័ព្ទមានពពកច្រើន កម្លាំងខ្យល់បក់​​កន្ត្រាក់ម្តងៗមធ្យម ភ្លៀងធ្លាក់ដោយកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្យល់បក់មធ្យម និងទឹករលកយោលមធ្យម។

លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយ»

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «គិតត្រឹមម៉ោង ០៧និង០៥នាទី ថ្ងៃទី២៨ខែកញ្ញា​ឆ្នាំ២០១៦​ នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមានសភាពអ័ព្ទអួរ ពពកច្រើនភ្លៀងធ្លាក់ដោយកន្លែង។ កំលាំងខ្យល់បក់​​កន្ត្រាក់ម្តងៗបង្គួរនិងទឹក រលកយោលមធ្យម នៅចន្លោះឃ្លងមធ្យម។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្សល់បក់​ និងទឹករលកយោលមធ្យម។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»

យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល​ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍​ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕