(ភ្នំពេញ)៖ នៅព្រឹកព្រហាមដ៏ជាទីមនោរម្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះជួបផ្ទាល់ដល់បុគ្គលិកក្រុមហ៊ុនសីុនទ្រី ដែលកំពុងបំរើការនៅក្នុងខណ្ឌដូនពេញ ដើម្បីលើកទឹកចិត្តដល់ពួកគាត់។
ក្នុងនោះលោកអភិបាល បានឧបត្ថម្ភថវិកា និងទឹកបរិសុទ្ធមួួយចំនួន សម្រាប់បំប៉ន់នូវដំណើរការប្រមូលសំរាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
នេះស្តែងឲ្យឃើញពីការយកចិត្តទុក្ខ របស់ថ្នាក់ដឹកនាំដល់មន្ត្រីក្រោមឱវាទ និងមន្ត្រីដែលសហការណ៏ដើម្បីជម្រុញប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង និងបង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីធ្វើឲពួកគាត់កាន់តែជឿរជាក់ កាន់តែមានទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន៕