(តាកែវ)៖ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកត្រាំកក់ ខេត្ដតាកែវ។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត ក៏បានរៀបចំពិធីប្រកាសតែងតាំងសមាសភាព ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកត្រាំកក់​ ដែលលោកបានតែងតាំងលោក ទួន​ ស៊ីផាន់​ ជាប្រធានក្រុមការងារ។​

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំកក់​ នៃឃុំទាំង១៥ សរុបប្រមាណ​ ១១០នាក់

ពិធីនេះ បានរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្រាំកក់​ ខេត្តតាកែវ៕