(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅតាមព្រំដែន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដែលបានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយក្រៃលែង ត្រេកអរស្ទើរស្រក់ទឹកភ្នែកដែលចូលរួមទៅទស្សនកិច្ច និងបានឃើញស្ថានភាពល្អប្រសើរនៅតំបន់ព្រំដែន។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានកសាងផ្លូវគមនាគមន៍យ៉ាងស្រួល ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយធ្វើដំណើរមកទស្សនា មកមើលភាពជាក់ស្ដែងថាល្អប្រសើរយ៉ាងណា។ ពួកគាត់ក៏បានស្នើដល់រាជរដ្ឋាភិបាលសូមខិតខំកសាងសមិទ្ធផលជូនជាតិនិងប្រជាជនបន្តទៅទៀត ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍរីកចម្រើន ហើយពួកគាត់ក៏នៅតែគាំទ្រចំពោះរាជរដ្ឋាភិបាល គាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តទៅមុខទៀតផងដែរ៕