(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ / រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៨ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣.៨៩ក្រាម, ៤កញ្ចប់ធំ និង៣៥កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាល ខេត្តបន្ទាយមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួន៣នាក់, និងនគរបាលខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕