
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
តំណាងរាស្រ្ត សោម ចិន៖ អ្នកដែលស្នេហាជាតិពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯកស្ថាបនិកសន្តិភាព និងជាវីរបុរសកម្ពុជាលើកិច្ចការងារព្រំដែន (Video inside)
07-09-2024 14:32
(ភ្នំពេញ)៖ លោក សោម ចិន អតីតយុទ្ធជនតស៊ូ ឆ្នាំ១៩៧៨ ដែលបច្ចុប្បន្នជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពត បានអះអាងថា អ្នកដែលស្នេហាជាតិពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន។
តាមរយៈវីដេអូសម្ភាសមួយ អ្នកតំណារាស្ដ្រ សោម ចិន បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯកស្ថាបនិកសន្តិភាព និងជាវីរបុរសកម្ពុជាលើកិច្ចការងារព្រំដែន។
បើតាមលោក សោម ចិន, នៅពេលនិយាយដល់បញ្ហាព្រំដែននេះ លោកស្ទើរតែស្រក់ទឹកភ្នែក ព្រោះនឹកឃើញគ្រាលំបាកជំនាន់តស៊ូជាមួយសម្ដេចតេជោ ហ៊ុន សែន នៅតាមតំបន់ព្រំដែនដែលគ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់។
សូមស្ដាប់ការលើកឡើងរបស់លោក សោម ចិន៖