Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ី ឈាន ជួបសំណេះសំណាល ជាមួយ មេឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងឃុំស្ទឹងកាច់ ខេត្តប៉ៃលិន

28-09-2016 21:29

(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានជួបសំណេះសំណាល ជាមួយ មេឃុំ មេភូមិ អនុភូមិសមាជិកភូមិ ទូទាំងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីពង្រឹកប្រជាប្រិយ៏ភាពរបស់ សមាជិក សមាជិកា ក្នុងការផ្តល់សេវាបំរើ ប្រជាជនតាមគោលនយោបាយរបស់គណបក្សប្រជាជន។
លោក អ៉ី ឈាន បានបញ្ជាក់ថា ការជួបសំណេះសំណាលនេះ ក៏ដើម្បីពិនិត្យដោះស្រាយបញ្ហានានា ប្រឈមមុខទាំងឡាយក្នុងមូលដ្ឌាន។ ក្នុងឱកាសនោះ មេឃុំ មេភូមិ នឹង សមាជិក ចូលរួមទាំងអស់បានសម្តែងសេចក្តីនឹករលឹក នឹងសោមនស្សរីករាយគ្រប់ៗគ្នា ហើយបានតេជ្ញាចិត្ត នឹងអនុវត្តតាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុនសែន ជា នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ៕