Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃនិមន្តមកពីវត្ដនគរបាជ័យក្រៅ និងវត្តនគរបាជ័យក្នុង

28-09-2016 19:35

(កំពង់ចាម)៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយគណៈប្រតិភូ កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ដែលនិមន្តមកពីវត្ដនគរបាជ័យក្រៅ និងវត្តនគរបាជ័យ ក្នុងដែលស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ទេយ្យទានដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេនដល់វត្តនីមួយៗ រួមមាន៖ អង្ករ ១០០គីឡូក្រាម មី ១២កេស ត្រីខ ៣កេស មៀនកំប៉ុង ៣កេស ស្កសរ ២០គីឡូក្រាម ទឹកដោះគោ ៣កេស កាកាវ ៣កេស តែ ៥គីឡូក្រាម ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១០កេស និងបច្ច័យចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ព្រមទាំងប្រគេនព្រះសង្ឃ ៧អង្គ ក្នុង១អង្គៗ បច្ច័យ ៤០០,០០០រៀល (សែសិបម៉ឺនរៀល)។

ដោយឡែក តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណ ១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀល (មួយម៉ឺនរៀល) ជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕