(ភ្នំពេញ)៖ កម្ពុជាបានជាប់ឈ្មោះជាគោលដៅទេសចរណ៍យុវជន ឈានមុខគេរបស់អាស៉ីសម្រាប់ឆ្នាំ២០២៤ (Asia's Leading Youth Travel Destination) ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ដែលជាសមិទ្ធផលដ៏អស្ចារ្យ មិនគួរឲ្យជឿ ព្រោះកម្ពុជាទទួលបានពានរង្វាន់នេះ ៤ឆ្នាំជាប់ៗគ្នា។ នេះបើតាមការផ្សាយដោយទំព័រហ្វេសប៊ុក SEA Infographics នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
បើតាមប្រភពដដែល កម្ពុជាក៏បានជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ (Asia's Leading Cultural Destination) និងជាលើកទី៤ ផងដែរ៕