(ភ្នំពេញ)៖ កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball 3000 នៅកម្ពុជាមែនទែនហើយ។

ក្នុងឱកាសខួបលើកទី២៥របស់ខ្លួន ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

កំពូលរថយន្តទំនើបរាប់រយគ្រឿង និងមានវត្តមាននៅប្រទេសកម្ពុជាក្នុងអំឡុងពេលព្រឹត្តិការណ៍ Gumball 3000 លើកនេះ ហើយបើតាមគេហទំព័រផ្លូវការរបស់ Gumball 3000 យើងដឹងថា កម្មវិធីលើកនេះ ក៏នឹងមានវត្តមានបុគ្គលល្បីៗជាច្រើនចូលរួមផងដែរ ក្នុងនោះមានដូចជា៖

* Streamer សញ្ជាតិអាមេរិកកាំង IShowSpeed និងជិះឡាន Lamborghini Huracan STO
* វីរបុរសបាល់ទាត់របស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិបារាំង Patrice Evera នឹងជិះឡាន Rolls Royce Cullinan
* Youtuber សញ្ជាតិអូស្ត្រាលី Lazarbeam និង Lachlan រួមទាំង Youtuber មកពីក្រុម Sidemen សញ្ជាតិអង់គ្លេស Vikkstar។ អ្នកទាំងបី នឹងជិះឡាន Land Rover Defender
* ក្រៅពីនេះនៅមានក្រុម YouTubers សញ្ជាតិអាមេរិកកាំង Daily Driven Exotics (DDE) នឹងជិះ Lamborghini SVJ។ តារារ៉េប Run B រួមទាំងកំពូលកីឡាករ MLB Ken Griffey Jr និងកំពូលកីឡាករ NFL Jimmy Graham រួមទាំងបុគ្គលល្បីៗផ្សេងៗទៀតជាច្រើនផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែកញ្ញានេះ Gumball 300 គ្រោងនឹងបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបៗដ៏ធំបំផុត នៅខាងមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយ:របស់កម្ពុជាយើង។ ពេលវេលាជាប្រវត្តិសាស្ត្រនេះ ក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕