(កំពង់ឆ្នាំង)៖ លោក អោក ហៃ ឆ្មាំប្រាសាទ និងទីទួលបុរាណ នៅស្រុកកំពង់លែង បានយកបំណែកកុលាលភាជន៍បុរាណ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីទុកជាសម្បត្តិជាតិ និងអភិរក្សថែរក្សា ហើយដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា។ នេះបើតាមប្រភពពីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
បំណែកកុលាលភាជន៍បុរាណទាំងនេះ ត្រូវបានរើសពីទីតាំងទួលបុរាណដ្ឋានមួយចំនួននៅស្រុកកំពង់លែង មានដូចជា៖ ទួលស្លែង ទួលជរម ទួលព្រះស្រែ ទួលចាន់ ទួលត្រពាំងខ្នារតូច ទួលបល្ល័ង្ក និងទួលអង្គរក្រោម៕